ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
ជនគណនា 18:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះអ្នករាល់គ្នាក៏នឹងបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ពីអស់ទាំងតង្វាយមួយភាគក្នុងដប់ ដែលអ្នករាល់គ្នាទទួលពីកូនចៅអ៊ីស្រាអែលដែរ ហើយត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាបានញែកថ្វាយព្រះយេហូវ៉ានេះ ជូនសង្ឃអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីដង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់ដង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ អាល់គីតាប ដូច្នេះ ភោគផលមួយភាគដប់ ដែលប្រជាជនអ៊ីស្រអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកជូនអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនដែលអ្នករាល់គ្នាញែកជូនអុលឡោះតាអាឡាជូនអ៊ីមុាំហារូន។ |
ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
សម្រាប់អ្នករាល់គ្នា តង្វាយរបស់អ្នករាល់គ្នានឹងបានរាប់ដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ។
អស់ទាំងតង្វាយដែលអ្នករាល់គ្នាទទួល ត្រូវញែកចំណែកដែលល្អបំផុតពីគ្រប់តង្វាយទាំងនោះ ថ្វាយព្រះយេហូវ៉ា ហើយនេះជាចំណែកដែលបានញែកជាបរិសុទ្ធ"។
ត្រូវយកពីចំណែករបស់ពួកគេពាក់កណ្ដាល ប្រគល់ឲ្យសង្ឃអេលាសារ ទុកជាតង្វាយថ្វាយព្រះយេហូវ៉ា។
ជាកន្លែងដែលព្រះយេស៊ូវបានយាងចូលទៅជំនួសយើង ដូចជាអ្នកនាំមុខ ហើយព្រះអង្គក៏បានត្រឡប់ជាសម្តេចសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។