សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។
ជនគណនា 15:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសាសន៍អ៊ីស្រាអែលដែលកើតក្នុងស្រុក ត្រូវធ្វើតាមរបៀបនេះ ក្នុងពេលថ្វាយតង្វាយចម្អិន ដែលជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកដែលកើតក្នុងស្រុកត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា អាល់គីតាប ជនជាតិអ៊ីស្រអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើនៅពេលធ្វើគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។
ប្រសិនបើមានអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ឬអ្នកណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាគ្រប់តំណតទៅ ចង់ថ្វាយតង្វាយចម្អិនជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាអ្នករាល់គ្នាធ្វើដែរ។