ជនគណនា 14:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ក្នុងចំណោមមនុស្សដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលនៅរស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។ អាល់គីតាប ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេជាកូនរបស់លោកនូន និងលោកកាលែបជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។ |
គឺពួកអ្នកដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះ គេបានស្លាប់ដោយគ្រោះកាច នៅចំពោះព្រះយេហូវ៉ា។
កាលលោកម៉ូសេប្រាប់សេចក្ដីទាំងនេះដល់កូនចៅអ៊ីស្រាអែលទាំងអស់ នោះប្រជាជនក៏យំទួញជាខ្លាំង។
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីពួកគេថា៖ «ពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាន»។ ក្នុងចំណោមពួកគេ គ្មានអ្នកណានៅសល់ឡើយ មានតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុនប៉ុណ្ណោះ។