ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 13:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ស្រុក​នោះ តើ​មាន ឬ​ក្រ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ខ្លះ​ពី​ស្រុក​នោះ​មក​ជា‌មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ទុំ​លើក​ដំបូង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី‌ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី‌ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នឹង​ដី​នៅ​ស្រុក​នោះ តើ​កើត​ផល​ជា​បរិបូរ​ឬ​គ្មាន មាន​ព្រៃ​ដែរ​ឬ​ទេ ចូរ​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​យក​ផល​របស់​ស្រុក​នោះ​មក​វិញ​ផង រីឯ​រដូវ​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជា​ដំបូង។

សូមមើលជំពូក

អាល់គីតាប

ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី​ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី​ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង​បាយ​ជូរ​ទុំ។

សូមមើលជំពូក



ជន‌គណនា 13:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចម្រើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ។


ពួក‌គេ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​កំផែង​ការ​ពារ និង​ទឹក​ដីដែល​មាន​ជី‌ជាតិ ក៏​បាន​ចាប់​យក​ផ្ទះ​ដែល​មាន​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ដែល​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​យ៉ាង​ច្រើន​បរិបូរ។ យ៉ាង​នោះ គេ​បាន​បរិ‌ភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំ​របស់​ព្រះ‌អង្គ។


ទោះ​ជា​ពេល​ដែល​គេ​រស់​នៅ​ក្នុង​នគរ​របស់​ខ្លួន ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ហើយ​នៅ​ក្នុង​ស្រុក​ដ៏​ធំ​ទូលាយ មាន​ជី‌ជាតិ ដែល​ព្រះ‌អង្គ​បាន​ដាក់​នៅ​មុខ​គេ ក៏​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឬ​ងាក​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ។


យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។


ក្នុង​គ្រា​សុខ‌សាន្ត ស្ដេច​នោះ​នឹង​ជ្រៀត​ចូល​តំបន់​នានា​ដែល​ល្អ​បំផុត​ក្នុង​អាណា​ខេត្ត ហើយ​ទ្រង់​នឹង​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​មិន​ដែល​បាន​ប្រព្រឹត្ត គឺ​ទ្រង់​នឹង​រឹប​អូស​យក​របស់​របរ​ដែល​ប្លន់​បាន និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ មក​ចែក​ឲ្យ​បក្ស​ពួក​ខ្លួន។ ស្ដេច​នឹង​ប្រើ​ល្បិច​កិច្ច‌កល​ដើម្បី​ទាស់​នឹង​ទី​មាំ‌មួន តែ​បាន​មួយ​រយៈ​ប៉ុណ្ណោះ។


វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។


តើ​ស្រុក​ដែល​គេ​រស់​នៅ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ក្រុង​ដែល​គេ​រស់​នៅ​នោះ ជា​ជំរំ ឬ​ជា​កំផែង​មាំ‌មួន


អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​សង្កេត​មើល​ស្រុក​នោះ


ទាំង​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ដំណឹង​ដល់​យើង​ថា "ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់"។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ថា៖ «ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​ត្រូវ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។


ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។


ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​នឹង​នាំ​ឲ្យ​ប្រជា‌ជន​នេះ​បាន​គ្រង​ស្រុក ដែលយើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។


ពេល​នោះ ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជួប​នាង​រ៉ាហាប ប្រាប់​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​មក​ឯ​នាង គឺ​អ្នក​ដែល​ចូល​មក​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​បាន​មក​សង្កេត​មើល​ស្រុក​នេះទាំង​មូល»។