នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ –បង្អង់
ជនគណនា 12:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ អើរ៉ុន និងម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅកាន់ត្រសាលជំនុំទៅ»។ ដូច្នេះ អ្នកទាំងបីក៏ចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ អាល់គីតាប រំពេចនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា ហារូន និងម៉ារៀមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅជំរំជួបអុលឡោះតាអាឡាទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ |
នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ –បង្អង់
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។
ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងបង្គោលពពក ឈរនៅត្រង់ទ្វារចូលត្រសាល ហើយមានព្រះបន្ទូលហៅអើរ៉ុន និងម៉ារាម រួចអ្នកទាំងពីរក៏ចេញមក។