ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព តាម​អង្គភាព​របស់​គេ តាម​លំដាប់​លំដោយ​បែប​នេះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់‌លំដោយ​បែប​នេះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចេញ​ដំណើរ ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់​លំដោយ​បែប​នេះ​ឯង។

សូមមើលជំពូក



ជន‌គណនា 10:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ តើ​នាង​ណា​នុ៎ះ ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះ ស្រស់​ល្អ​ដូច​ជា​ព្រះ‌ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ‌អាទិត្យ ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង​ដូច្នេះ?


ហើយ​អ័ហ៊ីរ៉ា​ជា​កូន​របស់​អេណាន់ គ្រប់‌គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ហូបាប់ ជា​កូន​របស់​រេហួល សាសន៍​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​លោក​ម៉ូសេ​ថា៖ «ពួក​យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា"។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា‌មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​បង​យ៉ាង​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សន្យា​យ៉ាង​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល»។


ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ


តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។


ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់ ក៏​ខ្ញុំ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ហើយ​ខ្ញុំ​មាន​អំណរ​ដោយ​ឃើញ​សណ្តាប់​ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ។