«ពួកអ៊ីស្រាអែលត្រូវបោះជំរំតាមកន្លែងរៀងខ្លួន នៅក្បែរទង់ជ័យ តាមគោលតម្រុយវង្សានុវង្សរបស់ឪពុកខ្លួន។ គេត្រូវបោះជំរំនៅជុំវិញ ដោយបែរមុខទៅរកត្រសាលជំនុំ។
ជនគណនា 1:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលដទៃទៀត ត្រូវបោះជំរំតាមកន្លែងរៀងខ្លួន គ្រប់គ្នាតាមជំរំរៀងខ្លួន តាមអង្គភាពរៀងខ្លួន ជិតទង់ជ័យរបស់គេរៀងខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន អាល់គីតាប ជនជាតិអ៊ីស្រអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ |
«ពួកអ៊ីស្រាអែលត្រូវបោះជំរំតាមកន្លែងរៀងខ្លួន នៅក្បែរទង់ជ័យ តាមគោលតម្រុយវង្សានុវង្សរបស់ឪពុកខ្លួន។ គេត្រូវបោះជំរំនៅជុំវិញ ដោយបែរមុខទៅរកត្រសាលជំនុំ។
ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
បាឡាមងើបមុខឡើង ឃើញសាសន៍អ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះក៏យាងមកសណ្ឋិតលើគាត់