ជនគណនា 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «ពួកអ៊ីស្រាអែលត្រូវបោះជំរំតាមកន្លែងរៀងខ្លួន នៅក្បែរទង់ជ័យ តាមគោលតម្រុយវង្សានុវង្សរបស់ឪពុកខ្លួន។ គេត្រូវបោះជំរំនៅជុំវិញ ដោយបែរមុខទៅរកត្រសាលជំនុំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសម្គាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលដំឡើងត្រសាលនៅក្បែរទង់ជ័យរបស់ខ្លួន តាមគោលដំរុយគ្រួរបស់ឪពុកខ្លួន គេត្រូវនៅជុំវិញ ប្រឈមមុខនឹងត្រសាលជំនុំ។ សូមមើលជំពូកអាល់គីតាប2 «ជនជាតិអ៊ីស្រអែលត្រូវបោះជំរំនៅក្បែរបង្គោលសំគាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញជំរំជួបអុលឡោះតាអាឡា តែនៅឆ្ងាយបន្តិច។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។