នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។
ជនគណនា 1:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា អាល់គីតាប ចំនួនជនជាតិអ៊ីស្រអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបានរាប់តាមគ្រួសាររបស់គេ |
នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។
ខ្មោចរបស់អ្នករាល់គ្នានឹងត្រូវដួលនៅទីរហោស្ថាននេះ រហូតដល់គ្រប់ចំនួន គឺអស់អ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាមនុស្សដែលបានរអ៊ូរទាំទាស់នឹងយើង