Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​ដប់​ពីរ​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ម្នាក់​ៗ​តំណាង​ឲ្យ​វង្សា‌នុវង្ស​របស់​ឪពុក​ខ្លួន​បាន​រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​កំណត់​រាប់ គឺ​ដែល​ម៉ូសេ នឹង​អើរ៉ុន ហើយ​នឹង​ពួក​ជា​កំពូល លើ​សាសន៍​អ៊ីស្រាអែល​ទាំង​១២​នាក់ ដែល​ម្នាក់​ក្នុង​ពួក​វង្សា‌នុវង្ស​របស់​ឪពុក​គេ​នីមួយៗ​បាន​កំណត់​រាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

44 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​ម៉ូសា ហារូន និង​មេ​ដឹក​នាំ​ទាំង​ដប់​ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល បាន​ជំរឿន។

សូមមើលជំពូក ចម្លង




ជន‌គណនា 1:44
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់​បាន​ទូល​ស្ដេចពី​ចំនួនប្រជា​ជន គឺ​មាន​មនុស្ស​ខ្លាំង​ពូកែ​ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​ប្រាំបី​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​ប្រាំ​សែន​នាក់។


អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​ចំនួន ៥៣ ៤០០ នាក់។


ដូច្នេះ ចំនួន​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​សាសន៍‌អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា


ប៉ុន្ដែ ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​លោក​ម៉ូសេ និង​សង្ឃ​អើរ៉ុន​បាន​រាប់​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម