កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
ចោទិយកថា 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក្រឡេកមើលទៅឃើញថា អ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដោយបានសិតធ្វើរូបកូនគោមួយ។ អ្នករាល់គ្នាបានងាកចេញយ៉ាងរហ័សពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលព្រះអម្ចាស់បង្ហាញដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏ក្រឡេកមើលទៅឃើញថា ឯងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងហើយ ដោយបានសិតធ្វើរូបកូនគោ១ ឯងបានប្រញាប់នឹងងាកបែរចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់មកឯងណាស់ អាល់គីតាប ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលអុលឡោះតាអាឡាបង្ហាញដល់អ្នករាល់គ្នា។ |
កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។
ដូច្នេះ ខ្ញុំក៏វិលចុះពីភ្នំមកវិញ ក្នុងកាលដែលភ្នំមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ឯបន្ទះថ្មទាំងពីរនៃសេចក្ដីសញ្ញា នៅជាប់នឹងដៃខ្ញុំទាំងសងខាង។
ដូច្នេះ ខ្ញុំក៏ចាប់យកថ្មទាំងពីរផ្ទាំង ហើយគ្រវែងចេញពីដៃទាំងពីររបស់ខ្ញុំ បំបែកបន្ទះចោលនៅចំពោះមុខអ្នករាល់គ្នា។