ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
ចោទិយកថា 4:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានចាប់យកស្រុករបស់ស្តេចនេះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចទាំងពីររបស់សាសន៍អាម៉ូរី ដែលនៅត្រើយខាងកើតទន្លេយ័រដាន់ មកកាន់កាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយដណ្ដើមយកទឹកដីរបស់ស្ដេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន មកកាន់កាប់។ ពីមុន ស្ដេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីគ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់យកស្រុករបស់ស្តេចនោះ នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ អាល់គីតាប ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ស្តេចអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីររបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ |
ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។