លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។
ចោទិយកថា 31:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកម៉ូសេបានសរសេរអស់ទាំងពាក្យនៃក្រឹត្យវិន័យនេះ ទុកក្នុងសៀវភៅមួយស្រេចហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្ដីអំពីក្រឹត្យវិន័យនេះទុកក្នុងគម្ពីរ ចប់សព្វគ្រប់ហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម៉ូសេបានកត់អស់ទាំងពាក្យ នៃក្រឹត្យវិន័យនេះ ទុកក្នុងសៀវភៅស្រេចហើយ អាល់គីតាប ពេលម៉ូសាសរសេរពាក្យស្តីអំពីហ៊ូកុំនេះ ទុកក្នុងគីតាប ចប់សព្វគ្រប់ហើយ |
លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។
កាលណាស្តេចបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអង្គហើយ ស្ដេចត្រូវចម្លងក្រឹត្យវិន័យនេះមួយច្បាប់ នៅមុខពួកលេវីដែលជាសង្ឃ ទុកក្នុងសៀវភៅមួយសម្រាប់ខ្លួន។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះ ហើយប្រគល់ជូនពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា និងជូនពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់។
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។
លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។