ដ្បិតបើអ្នករាល់គ្នាបែរចេញមិនព្រមធ្វើតាមព្រះអង្គ នោះព្រះអង្គនឹងទុកគេចោលឲ្យនៅក្នុងទីរហោស្ថានតទៅទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យប្រជាជនទាំងអស់នេះត្រូវវិនាស»។
ចោទិយកថា 30:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះខ្ញុំប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងត្រូវវិនាសជាមិនខាន។ អ្នកនឹងមិនបានរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នកនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុក ដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ អាល់គីតាប នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅកាន់កាប់នោះឡើយ។ |
ដ្បិតបើអ្នករាល់គ្នាបែរចេញមិនព្រមធ្វើតាមព្រះអង្គ នោះព្រះអង្គនឹងទុកគេចោលឲ្យនៅក្នុងទីរហោស្ថានតទៅទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យប្រជាជនទាំងអស់នេះត្រូវវិនាស»។
ប៉ុន្តែ បើចិត្តរបស់អ្នកបែរចេញ មិនព្រមស្តាប់តាម តែបណ្ដោយឲ្យគេទាញទៅថ្វាយបង្គំព្រះដទៃ ហើយគោរពប្រតិបត្តិតាមដល់ព្រះទាំងនោះ
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។
ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។
កាលណាអ្នកបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាការដែលធ្វើឲ្យព្រះអង្គខ្ញាល់
នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។