ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 3:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត​ទៅ ហើយ​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក​របស់​អ្នក​ចុះ ដ្បិត​អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា​នេះ រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង នឹង​ខាង​កើត​ទៅ ហើយ​ពិចារណា​មើល​តែ​នឹង​ភ្នែក​របស់​ឯង​ប៉ុណ្ណោះ ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ទេ

សូមមើលជំពូក

អាល់គីតាប

ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ចូល​ទៅ​បាន​ឡើយ។

សូមមើលជំពូក



ចោទិយ‌កថា 3:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ដោយ​ព្រោះ​អ្នក​មិន​បាន​ជឿ​ដល់​យើង ដើម្បី​លើក​យើង​ជា​បរិសុទ្ធ​នៅ​ចំពោះ​ភ្នែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ហេតុ​នោះ អ្នក​មិន​ត្រូវ​នាំ​ក្រុម​ជំនុំ​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​គេ​ឡើយ»។


ស្ដេច​ក៏​នាំ​គាត់​ទៅ​កាន់​វាល​សូភិម គឺ​ទៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយ​សង់​អាស‌នា​ប្រាំពីរ រួច​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​ក៏​ខ្ញាល់​នឹង​ខ្ញុំ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "អ្នក​ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ។


លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ"។


«ចូរ​ឡើង​ទៅ​ភ្នំ​អាបារីម​នេះ​ទៅ គឺ​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ ហើយ​មើល​ទៅ​ស្រុក​កាណាន ដែល​យើង​ឲ្យ​ទុក​ជា​កេរ‌អាករ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ចុះ។


អ្នក​នឹង​មើល​ស្រុក​នៅ​មុខ​អ្នក​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ឡើយ»។