រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។
ចោទិយកថា 29:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចុះសញ្ញាជាមួយព្រះយេហូវ៉ាជាព្រះរបស់អ្នក និងសម្បថ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គស្បថនឹងអ្នកនៅថ្ងៃនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ អ្នកនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាបុព្វបុរសរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងដែរ។ អាល់គីតាប ធ្វើដូច្នេះអ្នកនឹងទៅជាប្រជារាស្ត្ររបស់អុលឡោះ ហើយទ្រង់ធ្វើជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក។ |
រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
មួយទៀត អ្នកបានយកកូនប្រុសស្រីអ្នក ដែលបានបង្កើតឲ្យយើង ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅ ដូច្នេះ តើការកំផិតរបស់អ្នកស្រាលឬ?
មើល៍ យើងបានដាក់ស្រុកនោះនៅមុខអ្នករាល់គ្នាហើយ។ ចូរចូលទៅចាប់យកស្រុកដែលយើងជាព្រះយេហូវ៉ាបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នាចុះ គឺដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដើម្បីនឹងឲ្យដល់គេ និងពូជពង្សរបស់គេដែលកើតមកតាមក្រោយ"»។
នៅថ្ងៃនេះ អ្នកបានប្រកាសថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយថា អ្នកនឹងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមអស់ទាំងបញ្ញត្តិ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ក៏នឹងស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គទៀតផង។
ព្រះយេហូវ៉ានឹងតាំងអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះអង្គ ដូចព្រះអង្គបានស្បថនឹងអ្នក ប្រសិនបើអ្នកប្រតិបត្តិតាមអស់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយដើរតាមផ្លូវរបស់ព្រះអង្គ។
ពួកកូនតូចៗរបស់អ្នក ប្រពន្ធរបស់អ្នក និងពួកអ្នកប្រទេសក្រៅដែលនៅក្នុងជំរំអ្នក តាំងពីអ្នកពុះឧស រហូតទៅដល់អ្នកដែលដងទឹកឲ្យអ្នក
ដើម្បីឲ្យព្រះអង្គបានតាំងអ្នកទុកជាប្រជារាស្ត្ររបស់ព្រះអង្គនៅថ្ងៃនេះ ហើយឲ្យព្រះអង្គបានធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គបានសន្យានឹងអ្នក ដូចព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។
ដូច្នេះ លោកយ៉ូស្វេក៏តាំងសេចក្ដីសញ្ញាជាមួយប្រជាជននៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឲ្យគេកាន់តាម នៅស៊ីគែម។