យើងនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្តរបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ"។
ចោទិយកថា 28:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតដល់គេមិនព្រមចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យអ្នកណាម្នាក់ឡើយ ដោយព្រោះគ្មានអ្វីសេសសល់ ក្នុងគ្រាដែលខ្មាំងសត្រូវរបស់អ្នកឡោមព័ទ្ធជុំវិញ និងគ្រាដែលអ្នកជួបលំបាក ដោយគេធ្វើទុក្ខអ្នកនៅគ្រប់ទាំងទីក្រុងរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាមិនព្រមទាំងចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យដល់អ្នកណាមួយនោះឡើយ ដោយព្រោះគ្មានអ្វីសល់ទៀត គឺក្នុងគ្រាដែលខ្មាំងសត្រូវឯងនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលឯងមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅគ្រប់ទាំងទីក្រុងឯងផង អាល់គីតាប ដោយខ្លាចគេដណ្តើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំងគ្មានអ្វីបរិភោគទេ។ |
យើងនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្តរបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ"។
ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទូលព្រះបាទសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល។
ចូរឡើងទៅលើកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះយេហូវ៉ាទេ។
នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។
ក្នុងពេលគេឡោមព័ទ្ធអ្នកជុំវិញ និងក្នុងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខអ្នក នោះអ្នកនឹងបរិភោគផលដែលកើតចេញពីពោះរបស់អ្នក គឺជាសាច់របស់កូនប្រុសកូនស្រីរបស់អ្នក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។
បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា អ្នកនោះនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនរបស់ខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន និងដល់កូនរបស់ខ្លួនដែលនៅសេសសល់
ស្ត្រីណាដែលមានចិត្តទន់ភ្លន់ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ ហើយថ្នមខ្លួន នោះនឹងមានភ្នែកអាក្រក់ដល់ប្តីជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីរបស់ខ្លួន