ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 28:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ពេល​គេ​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង‌សត្រូវ​នឹង​ធ្វើ​ទុក្ខ​អ្នក នោះ​អ្នក​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ចេញ​ពី​ពោះ​របស់​អ្នក គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ នឹង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

សូមមើលជំពូក

អាល់គីតាប

ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។

សូមមើលជំពូក



ចោទិយ‌កថា 28:53
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន​មិត្ត​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្ដី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ"។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?


ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ទាំង​នោះ​ជា​អាហារ​របស់​គេ ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ។


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក ហើយ​យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ព្រម​ទាំង​កម្ចាត់‌កម្ចាយ​សំណល់​របស់​អ្នក​ទៅ​គ្រប់​ទិស​ទី»។


អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​ផង។


នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។


អ្នក​នឹង​ត្រូវ​បណ្ដា‌សា​លើ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក លើ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក លើ​ផល​ដែល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និងលើកូន​ពី​ហ្វូង​ចៀម​របស់​អ្នក។


បុរស​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់​ជាង​គេ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​របស់​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់


រហូត​ដល់​គេ​មិន​ព្រម​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិ‌ភោគ ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សេស‌សល់ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​របស់​អ្នក​ឡោម​ព័ទ្ធ​ជុំ‌វិញ និងគ្រា​ដែល​អ្នកជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក​នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក។


កូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​នាង និង​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិ‌ភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​ឡោម​ព័ទ្ធ​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​ជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក នៅ​ក្នុង​ក្រុង​របស់​អ្នក។