ដល់ឆ្នាំទីដប់បួន ក្នុងរាជ្យស្ដេចហេសេគា សានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
ចោទិយកថា 28:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងអស់ទាំងទីក្រុងរបស់អ្នក រហូតទាល់តែកំផែងខ្ពស់ ហើយមាំមួន ដែលអ្នកយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុករបស់អ្នក។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងទីក្រុងទាំងអស់ ពាសពេញក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួនដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់ នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ អាល់គីតាប ពួកគេនឹងឡោមព័ទ្ធ ទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំ នៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានឲ្យ។ |
ដល់ឆ្នាំទីដប់បួន ក្នុងរាជ្យស្ដេចហេសេគា សានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា "ចូរយកកូនឯងមកយើងបរិភោគទៀត" តែគេបានយកកូនទៅលាក់ទុកវិញ»។
ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក នៅចំពោះអ្នកផង ហើយដីនោះត្រូវចោលស្ងាត់ ដោយពួកសាសន៍ដទៃបំផ្លាញ។
ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។
ឱអ្នកដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធអ្នកជុំវិញ ចូរប្រមូលអីវ៉ាន់អ្នកចេញពីស្រុកទៅ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! ឥឡូវនេះ យើងនឹងបោះចោលពួកអ្នកស្រុកនេះ ហើយធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃយើង។
បន្ទាប់មក ពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយចាប់យក រួចគេនឹងដុតចោល»។
ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលព្រះអង្គមានសេចក្ដីក្រោធ ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
«មើល៍! យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។
ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។
ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។
គេនឹងស៊ីផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកវិនាស។ គេមិនទុកឲ្យអ្នកមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចម្រើនពីហ្វូងគោរបស់អ្នក កូនពីហ្វូងចៀមរបស់អ្នកឡើយ រហូតដល់គេបានធ្វើឲ្យអ្នកវិនាស។