Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។

សូមមើលជំពូក ចម្លង




យេរេមា 10:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត


ហេតុ​នោះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។


យើង​នឹង​បោះ​អ្នក​ចោល ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​អ្នក​ផង ទៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​នោះ។


សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ​ឡើយ ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។


គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដែល​យើង​បាន​ថា នឹង​ធ្វើ​ការ​អាក្រក់​ទាំង​នេះ​ដល់​គេ នោះ​មិន​មែន​ជា​ពាក្យ​លេង​ទេ។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក ដល់​ម៉្លេះ​បានជា​គេ​ដើរ​ដូច​មនុស្ស​ខ្វាក់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឈាម​របស់​គេ​នឹង​ហូរ​ខ្ចាយ​ដូច​ជា​ធូលី​ដី ហើយ​សាច់​របស់​គេ​ដូច​ជា​លាមក។


ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។


គេ​នឹង​ឡោម​ព័ទ្ធ​អ្នក​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​អ្នក រហូត​ទាល់​តែ​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​របស់​អ្នក។ គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ ពាស​ពេញ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។


មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​គ្នា​ដេញ​តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជា‌មួយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​របស់​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម