បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ
ចោទិយកថា 28:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងដើមឈើ និងផលផ្លែដែលកើតពីដីរបស់អ្នក នឹងបានជាចំណីរបស់សត្វកណ្តូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងដើមឈើ នឹងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ អាល់គីតាប ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។ |
បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ
យើងបានវាយអ្នករាល់គ្នាដោយស្រូវស្កក ហើយក្រាស៊ី សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រម វិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងជាងអ្នក កាន់តែខ្ពស់ទៅៗ ហើយអ្នកនឹងចុះកាន់តែទាបទៅៗ។