លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។
ចោទិយកថា 28:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងបើកឃ្លាំងដ៏វិសេសរបស់ទ្រង់ឲ្យដល់ឯង គឺជាផ្ទៃមេឃឲ្យមានភ្លៀងធ្លាក់មកសំរាប់ស្រុកឯងតាមរដូវកាល ហើយនឹងឲ្យពរដល់គ្រប់ទាំងការដែលដៃឯងធ្វើ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីឥតមានខ្ចីពីគេវិញឡើយ អាល់គីតាប អុលឡោះតាអាឡានឹងបើកផ្ទៃមេឃបង្អុរភ្លៀងចុះមក ស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ |
លុះយូរថ្ងៃក្រោយមក គឺនៅឆ្នាំទីបីនៃការរាំងស្ងួត នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកអេលីយ៉ាថា៖ «ចូរទៅបង្ហាញខ្លួនឲ្យព្រះបាទអ័ហាប់ឃើញ នោះយើងនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី»។
ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។
អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។
យើងនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់យើង ជាទីឲ្យពរ យើងនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ។
នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
នោះព្រះអង្គ នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុករបស់អ្នករាល់គ្នាតាមរដូវកាល គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ ដើម្បីឲ្យអ្នករាល់គ្នាអាចប្រមូលផលស្រូវ ផ្លែទំពាំងបាយជូរ និងប្រេង
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក គឺអ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី ឥតមានខ្ចីពីគេវិញឡើយ ហើយអ្នកនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើអ្នកទេ។
អ្នកអាចយកការពីអ្នកប្រទេសក្រៅបាន តែមិនត្រូវយកការពីបងប្អូនរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ព្រះយេហូវ៉ានឹងធ្វើឲ្យភ្លៀងទៅជាផេះផង់ និងធូលីដី ធ្លាក់មកលើស្រុករបស់អ្នក គឺជាធូលីធ្លាក់ពីលើមេឃ មកលើអ្នក រហូតទាល់តែអ្នកវិនាស។
គេនឹងឲ្យអ្នកខ្ចី តែអ្នកមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយអ្នកនឹងទៅជាកន្ទុយវិញ។