Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នកអាច​យក​ការ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​មិន​ត្រូវ​យក​ការ​ពី​បង​ប្អូន​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បងប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯង​នឹង​ឲ្យ​អ្នក​ប្រទេស​ដទៃ​ខ្ចី​ដោយ​យក​ការ​បាន តែ​មិន​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​ខ្ចី​ដោយ​យក​ការ​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ដាក់​ដៃ​ធ្វើ នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុងស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:20
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ


ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។


ហើយ​សេចក្ដី‌ក្រោធ​របស់​យើង​នឹង​ក្តៅ​ឡើង យើង​នឹង​សម្លាប់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រ្ដី​មេម៉ាយ ហើយ​កូន​របស់​អ្នក​នឹង​ទៅ​ជា​កំព្រា។


ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។


អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។


នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ដែរ។


គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា


មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កម្រៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​នៅ​ជា​មួយ​អ្នក​ផង


យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​ទេ តែ​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ការ​តប​ស្នង​វិញ»។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ត្រូវ​ឲ្យ​ទៅ​គាត់​ដោយ​ឥត​ទើស​ទាល់ ហើយ​មិន​ត្រូវ​មាន​ចិត្ត​មួហ្មង​ឡើយ ដ្បិត​បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។


អ្នកអាច​ទារ​បំណុល​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​បំណុល​ដែល​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ជំពាក់​អ្នក នោះ​ត្រូវ​លើក​លែង​ចេញ។


ព្រះ‌យេហូវ៉ា​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ព្រះ‌អង្គ​ឲ្យ​ដល់​អ្នក គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​ស្រុក​របស់​អ្នក​តាម​រដូវ​កាល ហើយ​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី តែ​អ្នក​នឹង​មិន​ខ្ចី​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម