ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ចោទិយកថា 26:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ហើយព្រះអង្គបានឮសម្រែកយើងខ្ញុំ ក៏ឃើញទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោយើងខ្ញុំ ហើយទ្រង់បានឮសំរែកយើងខ្ញុំ ក៏ឃើញសេចក្ដីទុក្ខលំបាក នឹងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង អាល់គីតាប យើងខ្ញុំក៏ស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ អុលឡោះតាអាឡាទ្រង់ឮពាក្យរបស់យើងខ្ញុំ ទ្រង់មើលឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ |
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។
ព្រះអង្គមិនបានប្រគល់ទូលបង្គំ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។
មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។
យើងបានឮសំឡេងស្រែកថ្ងូររបស់កូនចៅអ៊ីស្រាអែល ដែលសាសន៍អេស៊ីព្ទចាប់ឲ្យធ្វើជាទាសករ ហើយយើងបាននឹកចាំសេចក្ដីសញ្ញារបស់យើង។
ព្រះយេហូវ៉ាដែលបានបង្កើតផែនដី គឺព្រះយេហូវ៉ាដែលបានជបសូនមក ដើម្បីតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។