គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។
ចោទិយកថា 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកម្ដាយពោលទៅកាន់ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្ដាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវជំរាបដល់ពួកចាស់ទុំនៃក្រុងនោះថា កូនយើងខ្ញុំនេះវាចចេស ហើយរឹងរូស មិនព្រមស្តាប់បង្គាប់យើងខ្ញុំសោះ វាក៏ល្មោភស៊ីផឹក ហើយស្រវឹងខួបផង អាល់គីតាប ឪពុកម្តាយពោលទៅកាន់ពួកអះលីជំអះរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។ |
គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ
នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។