រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
ចោទិយកថា 21:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះ គេទទួលឯកសិទ្ធិជាកូនច្បង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវទទួលរាប់កូនរបស់នាងដែលខ្លួនស្អប់នោះ ទុកជាកូនច្បងពិត ដោយចែកទ្រព្យសម្បត្តិដល់វា ឲ្យលើស១ជា២ ដ្បិតកូននោះជាកូនដំបូងរបស់ខ្លួន អំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវា។ អាល់គីតាប គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះគេទទួលឯកសិទ្ធិជាកូនច្បង»។ |
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
ពេលឆ្លងទៅផុតហើយ លោកអេលីយ៉ាបានប្រាប់អេលីសេថា៖ «ចូរអ្នកសូមអ្វីៗដែលចង់ឲ្យខ្ញុំធ្វើសម្រាប់អ្នក មុនពេលដែលព្រះលើកខ្ញុំឡើងទៅ»។ អេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ មួយទ្វេជាពីរដង!»។
បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
កូនពៅនិយាយទៅឪពុកថា "លោកឪពុក សូមប្រគល់ចំណែកមត៌ក ដែលត្រូវចែកឲ្យខ្ញុំនោះមក"។ ឪពុកក៏ចែកទ្រព្យឲ្យកូន។
ដូច្នេះ នៅថ្ងៃណាដែលគាត់ត្រូវចែកមត៌កដល់កូន គាត់មិនត្រូវលើកកូនរបស់ប្រពន្ធដែលគាត់ស្រឡាញ់ទុកជាកូនច្បង ជំនួសឲ្យកូនច្បងពិតរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់នោះឡើយ
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា