ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 20:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក នោះ​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។

សូមមើលជំពូក



ចោទិយ‌កថា 20:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។


ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


ប៉ុន្ដែ បើ​គេ​មិន​ព្រម​ចុះ​ចូល​នឹង​អ្នក​ដោយ​សន្ដិភាព​ទេ គឺ​បែរ​ជា​ច្បាំង​នឹង​អ្នក​វិញ នោះ​ត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ