អ្នកត្រូវអរសប្បាយក្នុងឱកាសបុណ្យរបស់អ្នក រួមជាមួយកូនប្រុសកូនស្រីរបស់អ្នក បាវប្រុសបាវស្រីរបស់អ្នក ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយដែលរស់នៅក្នុងក្រុងជាមួយអ្នក។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
ត្រូវឲ្យឯង នឹងកូនប្រុសកូនស្រីឯង អរសប្បាយនៅវេលាបុណ្យរបស់ឯងនោះ ព្រមទាំងបាវប្រុសបាវស្រីឯង នឹងពួកលេវី ហើយនឹងអ្នកដទៃ ពួកកូនកំព្រា នឹងពួកស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯងផង
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរ និងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះនៃយើង ក៏លែងមានទៀតទេឬ?
អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នកចំនួនប្រាំពីរថ្ងៃ នៅកន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកមានអស់ទាំងភោគផល និងក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ដើម្បីឲ្យអ្នកទាំងអស់គ្នាមានអំណរ។
បន្ទាប់មក ត្រូវជប់លៀងដោយគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានដល់អ្នក និងគ្រួសាររបស់អ្នក ជាមួយពួកលេវី និងពួកអ្នកប្រទេសក្រៅដែលនៅជាមួយអ្នក។
ចូរអរសប្បាយជានិច្ច