កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប
ចោទិយកថា 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវលក់តង្វាយមួយភាគក្នុងដប់របស់អ្នក យកប្រាក់វេចកាន់ជាប់នៅដៃ រួចនាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវលក់របស់ទាំងនោះយកជាប្រាក់វិញចុះ រួចវេចប្រាក់កាន់ជាប់នៅដៃ នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស អាល់គីតាប ចូរលក់ជំនូនមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ |
កាលគេមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប
ប៉ុន្តែ បើផ្លូវនោះឆ្ងាយពេក ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគក្នុងដប់នោះទៅបាន ក្នុងពេលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ ហើយដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើសសម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នក
ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។