បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
ចោទិយកថា 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសត្វល្អិតដែលមានស្លាប សុទ្ធតែជាសត្វមិនស្អាតសម្រាប់អ្នករាល់គ្នា គឺមិនត្រូវបរិភោគឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអស់ទាំងសត្វដែលវារ ហើយហើរផង នោះជាសត្វមិនស្អាតដល់ឯង មិនត្រូវបរិភោគឡើយ អាល់គីតាប អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនហាឡាល់ គឺមិនត្រូវបរិភោគឡើយ។ |
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។