គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
ចោទិយកថា 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះ នៅថ្ងៃនេះ តាមតែអ្វីដែលគ្រប់គ្នាយល់ថាត្រឹមត្រូវនៅចំពោះភ្នែកខ្លួននោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ អាល់គីតាប នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ |
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
ឱពូជពង្សអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំ តើអ្នករាល់គ្នាបានយកយញ្ញបូជា និងតង្វាយផ្សេងៗ មកឲ្យយើងនៅទីរហោស្ថានឬទេ?
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដើម្បីកាលណាអ្នករាល់គ្នាឃើញរំយោលនោះ នោះអ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ា រួចប្រព្រឹត្តតាម ហើយមិនដើរតាមសេចក្ដីប៉ងប្រាថ្នាតាមតែចិត្ត និងភ្នែករបស់អ្នករាល់គ្នាឡើយ។
ប៉ុន្ដែ ព្រះបានបែរចេញ ហើយប្រគល់គេឲ្យគោរពថ្វាយបង្គំពួកបរិវារដែលនៅលើមេឃ ដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរហោរាថា "ឱពួកវង្សអ៊ីស្រាអែលអើយ រយៈពេលសែសិបឆ្នាំនៅទីរហោស្ថាន តើអ្នករាល់គ្នាបានសម្លាប់សត្វ ហើយថ្វាយយញ្ញបូជាដល់យើងឬទេ?
នៅទីនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នក និងគ្រួសាររបស់អ្នក ត្រូវអរសប្បាយក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន ជារបស់ល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។
ដ្បិតអ្នករាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសម្រាក និងទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យជាមត៌កនៅឡើយទេ។
ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
ប្រជាជនទាំងអស់ដែលចេញមក សុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្ដែ ប្រជាជនទាំងប៉ុន្មានដែលកើតតាមផ្លូវនៅទីរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីព្ទ មិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។
នៅគ្រានោះ គ្មានស្តេចសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។:៚