ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យ‌វិន័យ*​ដូច​ត​ទៅ៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សំដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា

សូមមើលជំពូក

អាល់គីតាប

កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប​ម៉ូសា​ចាប់​ផ្តើម​បង្រៀន​ហ៊ូកុំ​ដូច​តទៅ៖

សូមមើលជំពូក



ចោទិយ‌កថា 1:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។


«ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ទូន្មាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ហើយ​បង្គាប់​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ឲ្យ​គេ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។


នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ដាក់​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


នៅ​ខាង‌អាយ​ទន្លេ​យ័រ‌ដាន់ ត្រង់​ជ្រលង​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ នៅ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្តិ​ត្រឹម‌ត្រូវ ដូច​ជា​ក្រឹត្យ​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ?