ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
កូឡុស 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបានបើកទ្វារនៃព្រះបន្ទូលដល់យើង ឲ្យប្រកាសអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ ដោយសារតែការនេះឯង ដែលខ្ញុំជាប់ចំណង។ Khmer Christian Bible ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង អាល់គីតាប ចូរសូមអង្វរអុលឡោះឲ្យយើងដែរ ដើម្បីទ្រង់បើកទ្វារចំហឲ្យយើងមានឱកាសប្រកាសបន្ទូលរបស់អុលឡោះ គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់អាល់ម៉ាហ្សៀស ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ |
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក
ដ្បិតមានទ្វារយ៉ាងធំបានបើកចំហរ សម្រាប់ឲ្យខ្ញុំបំពេញការងារយ៉ាងមានប្រសិទ្ធភាព ហើយក៏មានអ្នកប្រឆាំងជាច្រើនដែរ។
ដូច្នេះ ចូរចាត់ទុកយើង ដូចជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាអ្នកមើលខុសត្រូវចំពោះសេចក្តីអាថ៌កំបាំងរបស់ព្រះចុះ។
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់
ហេតុនេះហើយបានជាខ្ញុំ ប៉ុល ជាអ្នកទោសរបស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នករាល់គ្នាជាពួកសាសន៍ដទៃ
ហើយព្រះអង្គបានបើកសម្ដែងអាថ៌កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំបានសសេរយ៉ាងសង្ខេបពីខាងដើមរួចមកហើយ។
ពេលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាមុខជានឹងយល់ពីចំណេះរបស់ខ្ញុំអំពីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។
ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។
ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។
ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ
ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនេះ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ព្រមជាមួយគ្នានេះ សូមរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ដ្បិតខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ខ្ញុំនឹងបានមកជួបអ្នកវិញមិនខាន។