ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មិន​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​ជា​ព្រះ​សិរសា​ទេ គឺ​ដោយ​សារ​សិរសា​នោះ​ហើយ​ដែល​ព្រះកាយ​ទាំង​មូល​បាន​ផ្គត់​ផ្គង់ ហើយ​បាន​ត​ភ្ជាប់​គ្នា​ដោយ​សារ​សន្លាក់ និង​សរសៃ ទាំង​ចម្រើន​ឡើង ដោយ​សេចក្តី​ចម្រើន​ដែល​មក​ពី​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​មិន​កាន់ជាប់​នឹងព្រះគ្រីស្ទដែលជា​ក្បាល​។ ដោយសារតែ​ក្បាល រូបកាយ​ទាំងមូល​ត្រូវបាន​ផ្គត់ផ្គង់ ហើយ​ភ្ជាប់គ្នា​ដោយ​សន្លាក់ និង​សរសៃ ទាំង​ចម្រើនឡើង​ដោយ​សេចក្ដីចម្រើន​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​មិន​នៅ​ជាប់​នឹង​ព្រះគ្រិស្ដ​ដែល​ជា​ក្បាល​ទេ​ គឺ​ដោយសារ​ក្បាល​ហើយ​ ទើប​រូបកាយ​ទាំង​មូល​ត្រូវ​បាន​ផ្គត់ផ្គង់​ ហើយ​ភ្ជាប់​គ្នា​ដោយសារ​សន្លាក់​ និង​សរសៃ​ទាំងឡាយ​ ទាំង​ចម្រើន​ឡើង​តាម​សេចក្ដី​ចម្រើន​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប‌កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ នឹង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្ដី​ចំរើន​របស់​ព្រះ។

សូមមើលជំពូក

អាល់គីតាប

គេ​មិន​នៅ​ជាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា​ក្បាល​ទេ គឺ​ក្បាល​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​រូប‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ។

សូមមើលជំពូក



កូឡុស 2:19
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។


ដើម្បី​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​រួម​មក​តែ​មួយ ដូច​ព្រះ‌វរបិតា​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ព្រះ‌អង្គ គឺ​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​ក្នុង​យើង ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​ឲ្យ​មក​មែន។


ឥឡូវ​នេះ ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ជឿ គេ​មាន​ចិត្ត​គំនិត​តែ​មួយ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​នោះ​ទេ គឺ​គេ​យកអ្វីៗ​ដែល​ខ្លួន​មាន​មក​ដាក់​ជា​សម្បត្តិ​រួម។


ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក


ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​តែមួយ​ទាំង‌អស់​គ្នា កុំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​មួយ។


ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​បុរស​គ្រប់​រូប ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ហើយ​ព្រះ​ជាសិរសា​របស់​ព្រះ‌គ្រីស្ទ។


ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។


ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ទ ទាំង​តាំង​ព្រះ‌អង្គ​ជា​សិរសា​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុម​ជំនុំ


ដែល​ជា​ព្រះ​កាយ​របស់​ព្រះ‌អង្គ ជា​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។


នៅ​ក្នុង​ព្រះ‌អង្គ សំណង់​ទាំង​មូល​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​ព្រះ​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់


ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។


ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ‌គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ


ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។


ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់


ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នោះ ឲ្យ​បាន​រួប​រួម​គ្នា​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​គេ​មាន​ការ​យល់​ដឹង​យ៉ាង​ជឿ​ជាក់​សព្វ​គ្រប់​ទាំង​អស់ ជា​សម្បត្តិ​យ៉ាង​បរិបូរ ដើម្បី​ឲ្យ​បាន​ស្គាល់​អាថ៌‌កំបាំង​របស់​ព្រះ ពោល​គឺ​ព្រះ‌គ្រីស្ទ​ផ្ទាល់


ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់ ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​កាន់​តែ​ច្រើន​ឡើងជា​បរិបូរ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​ទាំង​អស់ ដូច​ជា​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។


ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្រឡាញ់​ពួក​បង‌ប្អូន​ទាំង​អស់​នៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន​ទាំង​មូល​ដែរ។ ប៉ុន្ដែ បង‌ប្អូន​អើយ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​នោះ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត


បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច​អំពី​អ្នក​រាល់​គ្នា ដ្បិត​ជា​ការ​ត្រឹម‌ត្រូវ ព្រោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ចម្រើន​ឡើងយ៉ាង​ខ្លាំង ហើយ​សេចក្ដីស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចម្រើន​ឡើង​ដែរ។


ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។


ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ សូម​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ និង​ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។:៚