គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក
កិច្ចការ 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកសុលបានមកដល់ក្រុងយេរូសាឡិម លោកព្យាយាមចូលរួមជាមួយពួកសិស្ស តែគេទាំងអស់គ្នាខ្លាចលោក ដ្បិតគេមិនជឿថា លោកជាសិស្សឡើយ។ ព្រះគម្ពីរខ្មែរសាកល សូលបានមកដល់យេរូសាឡិម ហើយព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្តែទាំងអស់គ្នាខ្លាចគាត់ ហើយមិនជឿថាគាត់ជាសិស្សទេ។ Khmer Christian Bible ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ អាល់គីតាប កាលលោកសូលមកដល់ក្រុងយេរូសាឡឹម គាត់ចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចគាត់ទាំងអស់គ្នា ព្រោះគេពុំជឿថាគាត់ជាសិស្សដែរនោះឡើយ។ |
គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
ក្រោយពីបានរួចខ្លួនហើយ អ្នកទាំងពីរនាំគ្នាទៅជួបមិត្តសម្លាញ់របស់ខ្លួន ហើយរៀបរាប់ប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបាននិយាយ។
ក្រោយពីបានបរិភោគអាហារ គាត់ក៏មានកម្លាំងឡើងវិញ។ លោកស្នាក់នៅក្រុងដាម៉ាសជាមួយពួកសិស្សជាយូរថ្ងៃ
ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។
តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ