Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ប៉ុន្តែ​បារណាបាស​បាន​ទទួល​គាត់ ហើយ​នាំ​គាត់​ទៅ​ជួប​ពួក​សាវ័ក ទាំង​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅតាមផ្លូវ និង​របៀប​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់ ព្រមទាំង​របៀប​ដែល​គាត់​បាន​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​នៅ​ដាម៉ាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 នៅ​ពេល​នោះ​ លោក​បារណាបាស​បាន​ទទួល​គាត់​ ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​ និង​រៀបរាប់​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ដែល​លោក​សុល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ​ ការ​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​កាន់​គាត់​ និង​ការ​ដែល​គាត់​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ក្រុង​ដាម៉ាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​សូល ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់​នៅ​តាម​ផ្លូវ អំពី​អ៊ីសា‌ជាអម្ចាស់​និយាយ​មក​កាន់​គាត់ ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ដ​អង់‌អាច​ក្នុង​នាម​អ៊ីសា នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 9:27
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។


បន្ទាប់​មក លោក​បា‌ណា‌បាស​ក៏ធ្វើ​ដំណើរ​ទៅ​ក្រុង​តើ​សុស ដើម្បី​រក​លោក​សុល


ពេល​នោះ លោក​បា‌ណា‌បាស និង​លោក​សុល​បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ ក៏​វិល​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​នាំ​យ៉ូហាន ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា​ម៉ាកុស មក​ជា‌មួយ​ដែរ។


ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។


ក្រោយ​ពី​លោក​ប៉ុល និង​លោក​បា‌ណា‌បាស បាន​ប្រកែក​ជំទាស់​ជាមួយ​ពួក​គេយ៉ាង​ខ្លាំង​មក ក្រុម​ជំនុំ​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល លោក​បា‌ណា‌បាស និងបង‌ប្អូន​ខ្លះ​ទៀត ឡើង​ទៅ​ជម្រាប​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិម អំពី​រឿង​នេះ។


កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ការ​គំរាម​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវ​បម្រើ​ព្រះ‌អង្គ បាន​ថ្លែង​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដោយ​សេចក្ដី​ក្លា‌ហាន​ផង


មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)


ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។


លោក​ជជែក​វែក​ញែក​ជា‌មួយ​ពួក​ហេលេន តែ​គេ​បែរ​ជា​ប៉ុន​ប៉ង​សម្លាប់​លោក​ទៅ​វិញ។


ចុង​ក្រោយ​បង្អស់ ព្រះ‌អង្គ​ក៏​លេច​ឲ្យ​ខ្ញុំ​ឃើញ សូម្បី​តែ​ខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។


ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បា​ណា‌បា​ស ដែល​គ្មាន​សិទ្ធិ​ដក​ឃ្លា​ពី​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត?


សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម