ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។
កិច្ចការ 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកសុលវិញ បានធ្វើទុក្ខក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ហើយចាប់អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។ ព្រះគម្ពីរខ្មែរសាកល ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។ Khmer Christian Bible រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។ អាល់គីតាប រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។ |
ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។
ខ្ញុំក៏ទូលថា "ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងស្រាប់ហើយថា នៅតាមសាលាប្រជុំ ទូលបង្គំបានចាប់អស់អ្នកដែលបានជឿដល់ព្រះអង្គដាក់គុក ហើយវាយដំទៀតផង។
បន្ទាប់មក គេអូសលោកចេញទៅខាងក្រៅទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ រីឯពួកស្មរបន្ទាល់ បានដោះសម្លៀកបំពាក់របស់ខ្លួន ទុកនៅទៀបជើងរបស់យុវជនម្នាក់ ឈ្មោះសុល។
បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។
អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។
ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ មិនសមនឹងហៅជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។
ដ្បិតអ្នករាល់គ្នាបានឮពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាយូដាកាលពីដើមហើយថា ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ហើយបានព្យាយាមបំផ្លាញក្រុមជំនុំនេះទៀតផង។
ខាងសេចក្ដីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ក្រុមជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រឹត្យវិន័យ នោះខ្ញុំគ្មានទោសសោះ។
ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ
តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ?