គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
កិច្ចការ 4:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។ ព្រះគម្ពីរខ្មែរសាកល ដាក់នៅទៀបជើងរបស់ពួកសាវ័ក ហើយពួកគេក៏ចែកឲ្យម្នាក់ៗតាមដែលគេត្រូវការ។ Khmer Christian Bible មកដាក់នៅទៀបជើងរបស់ពួកសាវក ហើយគេក៏ចែកឲ្យគ្រប់គ្នាតាមដែលម្នាក់ៗត្រូវការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មកជូនក្រុមសាវ័ក។ បន្ទាប់មក អ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាក់នៅទៀបជើងពួកសាវក ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ។ អាល់គីតាប មកជូនក្រុមសាវ័ក។ បន្ទាប់មកអ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។ |
គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។
ហើយគាត់បានលាក់ប្រាក់នោះទុកខ្លះសម្រាប់ខ្លួនឯង ដោយប្រពន្ធរបស់គាត់ក៏ដឹងឮដែរ រួចនាំយកមួយចំណែកមកដាក់នៅទៀបជើងពួកសាវក។