កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។
កិច្ចការ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏លូកដៃចាប់អ្នកទាំងពីរ ហើយឃុំពួកគេទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតល្ងាចណាស់ហើយ។ Khmer Christian Bible ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ អាល់គីតាប ពួកគេនាំគ្នាចាប់សាវ័កទាំងពីរនាក់យកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ |
កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖ «តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬ?
គេក៏ចាប់ព្រះអង្គនាំទៅដល់ដំណាក់សម្តេចសង្ឃ ឯពេត្រុស គាត់ដើរតាមពីចម្ងាយដែរ។
អ្នកទាំងនោះក៏ញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកអាចារ្យ ហើយគេនាំគ្នាចូលមកចាប់គាត់ បញ្ជូនទៅក្រុមប្រឹក្សា។
រីឯលោកសុលវិញ បានធ្វើទុក្ខក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ហើយចាប់អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។