ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។
កិច្ចការ 28:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយសារពួកយូដាចេះតែប្រកែក ខ្ញុំត្រូវបង្ខំចិត្តប្ដឹងឧទ្ធរណ៍ទៅសេសារ។ នេះមិនមែនថាខ្ញុំមានអ្វីចោទប្រកាន់ជនរួមជាតិរបស់ខ្ញុំទេ។ Khmer Christian Bible ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះ ខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ អាល់គីតាប ប៉ុន្ដែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ស្តេចអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ |
ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។
ប៉ុន្ដែ ពេលលោកប៉ុលសូមរើក្តីទៅព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់កាត់ក្តី នោះទូលបង្គំក៏បង្គាប់គេឲ្យឃុំគាត់ទុកសិន រហូតដល់ពេលទូលបង្គំមានឱកាសនឹងបញ្ជូនទៅសេសារ»។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។