សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គ ដ្បិតអស់ទាំងទីងងឹតនៅផែនដី មានពេញដោយលំនៅនៃអំពើឃោរឃៅ។
កិច្ចការ 27:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានមានបំណងសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យអ្នកណាម្នាក់ហែលគេចខ្លួនបាន។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកទាហានមានគម្រោងសម្លាប់ពួកអ្នកទោស ក្រែងលោមានអ្នកណាម្នាក់ហែលគេចខ្លួន។ Khmer Christian Bible ពេលនោះ ពួកទាហានមានផែនការថា ពួកគេត្រូវសម្លាប់អ្នកទោសចោល ក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ អាល់គីតាប ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ |
សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គ ដ្បិតអស់ទាំងទីងងឹតនៅផែនដី មានពេញដោយលំនៅនៃអំពើឃោរឃៅ។
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។
កាលព្រះបាទហេរ៉ូឌរកលោកមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យគេយកទៅសម្លាប់។ បន្ទាប់មក ស្តេចយាងចុះពីស្រុកយូដា ទៅក្រុងសេសារា ហើយក៏គង់នៅទីនោះ។
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
ប៉ុន្ដែ សំពៅបានចូលទៅកឿងនៅចន្លោះខ្សែទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកដោយទឹករលកបោកផ្ទប់ខ្លាំង។
ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។