ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ពេល​ទៀប​ភ្លឺ លោក​ប៉ុល​ប្រាប់​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិ‌ភោគ ដោយមាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះជា​ថ្ងៃ​ទី​ដប់បួន​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ទ្រាំ​អត់​អាហារ មិន​បាន​បរិ‌ភោគ​អ្វី​សោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលជិតភ្លឺ ប៉ូល​ជំរុញ​ទាំងអស់គ្នា​ឲ្យ​ហូបអាហារ ដោយ​និយាយថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃ​ទីដប់បួន​ហើយ ដែល​អ្នករាល់គ្នា​រង់ចាំ​រហូត​ដោយអត់អាហារ មិន​បាន​ហូប​អ្វីសោះ​។

សូមមើលជំពូក

Khmer Christian Bible

លុះ​ដល់​ទៀប​ភ្លឺ​ លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖​ «ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បងប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គំរប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ

សូមមើលជំពូក

អាល់គីតាប

លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បង​ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។

សូមមើលជំពូក



កិច្ចការ 27:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។


ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។


ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។


ពេល​នោះ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់ ឲ្យ​សំប៉ាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។


ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នាឲ្យ​ពិសា​អាហារ​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង ដ្បិត​សូម្បី​តែ​សក់​មួយ​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង»។


ក្រោយ​ពី​បាន​បរិ‌ភោគ​អាហារ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។ លោក​ស្នាក់​នៅ​ក្រុង​ដាម៉ាសជា‌មួយ​ពួក​សិស្ស​ជា​យូរ​ថ្ងៃ