កិច្ចការ 27:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ដោយគេមិនបានទទួលទានអាហារជាយូរថ្ងៃ លោកប៉ុលក៏ឈរឡើងនៅកណ្តាលចំណោមពួកគេ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាគួរតែបានស្តាប់តាមខ្ញុំ ហើយកុំចេញពីកោះក្រេតមក នោះមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ក្រោយពីទាំងអស់គ្នាមិនបានហូបអាហារអស់រយៈពេលយ៉ាងយូរ ប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ “ឱ អ្នករាល់គ្នាអើយ! អ្នករាល់គ្នាគួរតែបានស្ដាប់តាមខ្ញុំ ហើយមិនចេញសំពៅពីក្រែត នោះបងប្អូនមិនជួបគ្រោះថ្នាក់ និងការខាតបង់បែបនេះទេ។ សូមមើលជំពូកKhmer Christian Bible21 បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេតមក នោះបងប្អូននឹងចៀសផុតពីអន្ដរាយ និងការខាតបង់យ៉ាងដូច្នេះមិនខាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ សូមមើលជំពូកអាល់គីតាប21 យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោម អស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្ដរាយខូចខាតដូច្នេះទេ។ សូមមើលជំពូក |