ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?»
កិច្ចការ 25:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពេលលោកប៉ុលសូមរើក្តីទៅព្រះចៅអធិរាជ ដើម្បីឲ្យទ្រង់កាត់ក្តី នោះទូលបង្គំក៏បង្គាប់គេឲ្យឃុំគាត់ទុកសិន រហូតដល់ពេលទូលបង្គំមានឱកាសនឹងបញ្ជូនទៅសេសារ»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប៉ូលស្នើឲ្យឃុំគាត់ដើម្បីឲ្យព្រះចៅអធិរាជកាត់ក្ដី ដូច្នេះខ្ញុំព្រះបាទក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំព្រះបាទបញ្ជូនគាត់ទៅសេសារ”។ Khmer Christian Bible ប៉ុន្ដែពេលប៉ូលសុំឲ្យឃុំគាត់ទុកដើម្បីប្ដឹងឧទ្ធរណ៍សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជ ខ្ញុំក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំអាចបញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូននៅឯសេសារ អាល់គីតាប តែលោកប៉ូលបានសុំឡើងទៅស្តេចអធិរាជ ដើម្បីសុំឲ្យស្តេចកាត់ក្ដី។ ខ្ញុំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលខ្ញុំនឹងបញ្ជូនគាត់ទៅស្តេចអធិរាជ»។ |
ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?»
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។
ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។
ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ!