ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។
កិច្ចការ 24:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្មានថ្ងៃក្រោយមក លោកភេលីចបានមកជាមួយលោកស្រីទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា លោកឲ្យគេទៅហៅលោកប៉ុលមក ហើយស្តាប់លោកមានប្រសាសន៍អំពីជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្មានថ្ងៃក្រោយមក ភេលីចបានមកជាមួយទ្រូស៊ីលប្រពន្ធរបស់លោក ដែលជាជនជាតិយូដា។ លោកក៏ហៅប៉ូលមក ហើយស្ដាប់គាត់និយាយអំពីជំនឿលើព្រះគ្រីស្ទយេស៊ូវ។ Khmer Christian Bible ប៉ុន្មានថ្ងៃក្រោយមក ពេលលោកភេលីច និងប្រពន្ធរបស់គាត់ឈ្មោះទ្រូស៊ីល ដែលជាជនជាតិយូដាបានមកដល់ លោកភេលីចក៏កោះហៅលោកប៉ូលឲ្យមក រួចបានស្ដាប់លោកប៉ូលអំពីជំនឿនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រិយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្តយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ អាល់គីតាប ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។ |
ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។
គាត់ខំរកមើលព្រះយេស៊ូវមានភិនភាគយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សច្រើនពេក ហើយគាត់ក៏តូចទាបផង។
ពេលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញព្រះអង្គជាយូរមកហើយ ព្រោះបានឮរឿងពីព្រះអង្គជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញព្រះអង្គធ្វើទីសម្គាល់ណាមួយ។
លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។
ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ
តែយើងដឹងថា ព្រះមិនបានរាប់មនុស្សជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺដោយសារជំនឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនេះហើយបានយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យព្រះបានរាប់យើងជាសុចរិតដោយសារជំនឿក្នុងព្រះគ្រីស្ទ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគ្មានអ្នកណាបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ?
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។
ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។
នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ គឺអស់អ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងកាន់តាមជំនឿរបស់ព្រះយេស៊ូវ។