ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 23:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាទ​បាន​ឃើញ​ថា គេ​ចោទ​ប្រកាន់​គាត់​អំពីបញ្ហា​ក្រឹត្យ‌វិន័យ​របស់​គេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​មាន​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​ជាប់​ឃុំ​ឃាំង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រិត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់‌ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

សូមមើលជំពូក



កិច្ចការ 23:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង‌ឡាយ ក៏​ពិគ្រោះ​ជា​មួយ​ពួក​សង្ឃ និង​ពួក​ហោរា​ថា៖ មនុស្ស​នេះ​មិន​គួរ​ស្លាប់​ទេ ដ្បិត​គ្រាន់​តែ​បាន​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ទេ​តើ។


ប៉ុន្តែ ដោយ​សារ​ករណី​នេះ​ជា​រឿង​ពាក្យ​សម្ដី រឿង​ឈ្មោះ និង​រឿង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា សូម​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ធ្វើ​ចៅ​ក្រម​ជំនុំ‌ជម្រះ​រឿង​ដូច្នេះ​ឡើយ»។


ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​បាទ​បាន​ធ្វើ​អ្វី​ខុស ហើយ​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់ នោះ​ខ្ញុំ​បាទ​មិន​រុញ​រា​នឹង​ស្លាប់​ឡើយ។ ប៉ុន្ដែ បើ​រឿង​ដែល​អស់​លោកទាំង​នោះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​បាន​ឡើយ។ ខ្ញុំ​បាទ​សូម​រើ​ក្តី​នេះ​ទៅ​សេ‌សារ​វិញ»។


ប៉ុន្ដែ ទូល​បង្គំ​យល់​ឃើញ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដែល​សម​នឹង​ស្លាប់​នោះ​ឡើយ ហើយ​ពេល​គាត់​បាន​សូម​រើ​ក្តី​ទៅព្រះ​ចៅ​អធិរាជ នោះ​ទូល​បង្គំ​ក៏​សម្រេច​ថានឹង​បញ្ជូន​គាត់។


កាល​អ្នក​ទាំង​អស់ថយ​ចេញ​ទៅ គេ​ក៏​ពិភាក្សា​គ្នា​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ស្លាប់ ឬដាក់​គុក​ឡើយ»។


ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។


«ប្រសិន‌បើ​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ហើយ​អ្នក​នោះ​ត្រូវ​គេ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក​នៅ​លើ​ឈើ