គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
កិច្ចការ 23:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យុវជននោះជម្រាបថា៖ «ពួកសាសន៍យូដាបានព្រមព្រៀងគ្នាមកសុំឲ្យលោកនាំលោកប៉ុល ចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ធ្វើដូចជាចង់សាកសួរគាត់ឲ្យបានដិតដល់ថែមទៀត។ ព្រះគម្ពីរខ្មែរសាកល គាត់និយាយថា៖ “ពួកយូដាបានព្រមព្រៀងគ្នានឹងសុំលោកឲ្យនាំប៉ូលចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ដោយធ្វើដូចជាចង់សាកសួរអំពីរឿងគាត់ឲ្យរឹតតែច្បាស់ថែមទៀត។ Khmer Christian Bible គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោក ឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង អាល់គីតាប យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។ |
គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។
លោកប៉ុលក៏សម្លឹងមើលទៅក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ រហូតមកដល់ថ្ងៃនេះ»។
មេទ័ពធំក៏ដឹកដៃយុវជននោះ នាំទៅដោយឡែក សួរថា៖ «តើប្អូនមានរឿងអីចង់ប្រាប់ខ្ញុំ?»
កាលមានគេប្រាប់ខ្ញុំបាទថា ពួកសាសន៍យូដាមានគម្រោងអាក្រក់ចង់សម្លាប់គាត់ ខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្តមភ្លាម ហើយបង្គាប់ឲ្យពួកអ្នកដែលចោទប្រកាន់គាត់ មកនិយាយតតាំងនឹងគាត់ នៅចំពោះឯកឧត្តមចុះ»។
កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។