មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
កិច្ចការ 23:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលក៏ហៅមេទ័ពរងម្នាក់មក ហើយជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេទ័ពធំទៅ ដ្បិតគាត់មានរឿងខ្លះចង់ជម្រាបលោក»។ ព្រះគម្ពីរខ្មែរសាកល ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។ Khmer Christian Bible ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក អាល់គីតាប លោកប៉ូលហៅនាយទាហានម្នាក់មកជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ |
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
ពេលមេទ័ពរងឮដូច្នេះ គាត់ក៏ទៅជម្រាបមេទ័ពធំថា៖ «តើលោកគិតធ្វើអ្វីហ្នឹង? ដ្បិតអ្នកនេះជាសាសន៍រ៉ូមទេតើ»។
ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។
ដូច្នេះ មេទ័ពរងក៏នាំយុវជននោះទៅជួបមេទ័ពធំ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ុលបានហៅខ្ញុំ ហើយសុំឲ្យខ្ញុំនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងខ្លះចង់ជម្រាបលោក»។
បន្ទាប់មក លោកបានហៅមេទ័ពរងពីរនាក់មកប្រាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីចេញដំណើរឲ្យដល់ក្រុងសេសារា នៅម៉ោងប្រាំបួនយប់នេះ។