Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ មេទ័ព​រង​ក៏​នាំយុវជន​នោះ​ទៅ​ជួប​មេទ័ព​ធំ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ុលបាន​ហៅ​ខ្ញុំ ហើយ​សុំឲ្យ​ខ្ញុំ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គាត់​មាន​រឿង​ខ្លះ​ចង់​ជម្រាប​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដូច្នេះ មេទាហាននោះ​ក៏​នាំ​គាត់​ទៅ​ជួប​មេបញ្ជាការ ហើយ​និយាយថា​៖ “ប៉ូល​ដែល​ជា​អ្នកទោស បាន​ហៅ​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក ពីព្រោះ​គាត់​មាន​រឿងមួយ​ជម្រាប​លោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដូច្នេះ​ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ ហើយ​ប្រាប់​ថា៖​ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ ប៉ូល​បាន​ហៅ​ខ្ញុំ​ហើយ​សុំ​ឲ្យ​ខ្ញុំ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ប្រាប់​លោក»។ គាត់​ឆ្លើយ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។


ពួក​ទាហាន មេទ័ព និង​ពួក​កង​រក្សា​ព្រះ​វិហារ​របស់​សាសន៍​យូដា បាន​ចាប់​ព្រះ‌យេស៊ូវ​ចង។


លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។


លោក​ប៉ុលក៏​ហៅ​មេទ័ព​រង​ម្នាក់មក ហើយ​ជម្រាប​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេទ័ព​ធំ​ទៅ ដ្បិតគាត់​មាន​រឿង​ខ្លះ​ចង់​ជម្រាបលោក»។


មេទ័ព​ធំ​ក៏​ដឹក​ដៃ​យុវជន​នោះ នាំ​ទៅ​ដោយ​ឡែក សួរ​ថា៖ «តើ​ប្អូន​មាន​រឿង​អី​ចង់​ប្រាប់​ខ្ញុំ?»


កាល​គេ​សម្រេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀតទៅ​មេទ័ព​រង​ម្នាក់ ក្នុង​កង​ទ័ព​អូ‌គូស្ទ ឈ្មោះ​យូលាស។


បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​អញ្ជើញ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា មក​ជួប​ជុំ​គ្នា។ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​របស់​យើង ឬ​ទាស់​នឹង​ទំនៀម​ទម្លាប់​របស់​បុព្វ‌បុរស​យើង​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​រ៉ូម។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ុល ជា​អ្នក​ទោស​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា​ជា​ពួក​សាសន៍​ដទៃ


ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ


ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម