គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
កិច្ចការ 19:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានការច្រួលច្របល់កើតឡើងយ៉ាងខ្លាំងអំពីផ្លូវនោះ។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ មានការជ្រួលច្របល់មិនតិចទេ កើតឡើងអំពីមាគ៌ានេះ។ Khmer Christian Bible ហើយនៅគ្រានោះ កើតមានការជ្រួលច្របល់យ៉ាងខ្លាំងដែលទាក់ទងនឹងមាគ៌ានេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ អាល់គីតាប នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់អុលឡោះជាអម្ចាស់។ |
គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
ប៉ុន្ដែ កាលអ្នកខ្លះកើតមានចិត្តរឹងរូស ហើយនៅតែមិនព្រមជឿ ទាំងនិយាយអាក្រក់ពីផ្លូវនោះនៅមុខក្រុមជំនុំ លោកក៏ថយចេញពីពួកគេ ដោយនាំពួកសិស្សទៅជាមួយ រួចលោកជជែកពន្យល់រាល់ថ្ងៃនៅក្នុងសាលារបស់ទីរ៉ានុស។
ខ្ញុំបានបៀតបៀនអ្នកដែលដើរតាមផ្លូវនេះ រហូតដល់សម្លាប់គេ ដោយចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកទៀតផង
ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា តាមផ្លូវមួយ ដែលគេហៅថា ក្រុមខុសឆ្គងនោះ ខ្ញុំបាទគោរពប្រតិបត្តិដល់ព្រះនៃបុព្វបុរសយើងខ្ញុំ ទាំងជឿអស់ទាំងសេចក្ដីដែលមានចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរហោរា
ប៉ុន្ដែ កាលលោកភេលីចបានដឹងច្បាស់អំពីផ្លូវនោះ លោកក៏ឲ្យគេត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកលូស៊ា ជាមេទ័ពធំបានចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក»។
សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។
ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។
ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។